Home » » iOS 8 លែង​មាន​បញ្ហារឿង​​ច្រឡំ​ដៃ ​ទិញ​កម្មវិធី​ទៀត​ហើយ

iOS 8 លែង​មាន​បញ្ហារឿង​​ច្រឡំ​ដៃ ​ទិញ​កម្មវិធី​ទៀត​ហើយ

ប្រហែល​ជា​មិត្ត​អ្នក​អាន​មួយ​ចំនួន​ធ្លាប់​បាន​ឮព័ត៌មាន​មួយ​ហើយ​ថា Apple សង​លុយ​អតិថិជន​របស់​ខ្លួន​អស់​រាប់​ពាន់​ដុល្លារ​ដោយ​សារ​តែ​មាន​បញ្ហា​ក្មេងៗ​យក iDevice ឪពុក​ម្ដាយ​គេ​ទៅ​ទិញ​ហ្គេម និងកម្មវិធី​ផ្សេងៗ​នៅ​លើ App-Store។ បញ្ហា​ទាំង​នោះ​ធ្លាប់​កើត​មាន​នៅ​លើ iOS 7 តែ​ iOS ជំនាន់​ក្រោយ​នេះ បញ្ហា​នេះ​ត្រូវ​ដោះ​ស្រាយ​ហើយ។
ប្រភព​ព័ត៌មាន​​បាន​ឱ្យ​ដឹង​ថា iOS 8 អាច​ឱ្យ​អ្នក​ប្រើប្រាស់ Apple ID ធ្វើ​ការ​ចែក​រំលែក​រាល់​ការ​ទិញ​កម្មវិធី​ផ្សេងៗ​នៅ​លើ iTune និង App-Store បាន​ដល់​ទៅ ៦ នាក់​ឯណោះ​ដោយ​ប្រើប្រាស់ Visa Card តែ​មួយ​រួម​គ្នា។
រាល់​ការ​ធ្វើ​ប្រតិបត្តិការណ៍​អ្វី​មួយ សមាជិក​ទាំង​អស់​ត្រូវ​ធ្វើ​ការ Request ទៅ​ម្ចាស់ Visa Card ដែល​បាន​ភ្ជាប់​ជាមួយ​គ្នា មិន​ថា​ទិញ​បទ​ចម្រៀង វីដេអូ ហ្គេម ឬ​ក៏​កម្មវិធី​ផ្សេងៗ​នោះ​ទេ។ ដូច្នេះ​បើ​អ្នក​កាន់ Visa Card មិន​អនុញ្ញាត​សមាជិក​គឺ​មិន​អាច​ទិញ​បាន​តាម​តែ​ចិត្ត​ឡើយ។ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ រាល់​ការ​កត់​ចំណាំ​លើ​ប្រតិទិន Reminder និង​រូប​ថត អ្នក​ទាំង ៦ នេះ​ក៏​អាច​ចូល​ទៅ​មើល​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ដែរ។
ចន្លោះ​ប្រហោង​នេះ​គឺ​កើត​មាន​នៅ​ពេល​ដែល​ឪពុក​ម្ដាយ​មួយ​ចំនួន​​បណ្ដោយ​ឱ្យ​កូន​តូច​ៗកាន់ iDevice ចូល​លេង​នៅ Appstore ហើយ​ពួក​គេ​អាច​នឹង​ទិញ​ហ្គេម ឬ​ក៏​កម្មវិធី​អី​មួយ​ដែល​គេ​ដាក់​លក់​នៅ​ទី​នោះ។ នៅ​ដើម​ឆ្នាំ​ទៅ​មិញ Apple បាន​ឱ្យ​ដឹង​ថា​ទឹក​ប្រាក់​របស់​អ្នក​ប្រើប្រាស់​ជុំ​វិញ​ពិភព​លោក​​​ជាង ៣២ លាន​ដុល្លារ​អាមេរិក ត្រូវ​បាន​ធ្វើ​ប្រតិបត្តិការ​ដោយ​ក្មេងៗ​តូច ធ្វើ​ឡើង​ដោយ​ចៃដន្យ​នៅ​លើ App Store និង iTunes។
ដូច្នេះ​ដើម្បី​បំពេញ​ចំណុច​ខ្វះ​ខាត​នៃ​ការ​គ្រប់​គ្រង​បញ្ជា​ទិញ​នេះ Apple ក៏សម្រេច​ចិត្ត​បង្កើត​ Feature មួយ​ឡើង​នៅ​ក្នុង iOS version 8.0៕
ដកស្រង់ពី៖ nob70